ក្រសួងព័ត៌មាន ព្រមានចាត់វិធានការលើ សារព័ត៌មានខេមបូចា បើមិនព្រមកែតម្រូវលើការ ផ្សាយព័ត៌មានខុសពីការពិត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺមួយ ក្រោយសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន បែរជាផ្សាយព័ត៌មានខុសពីការពិត។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានទាមទារខេមបូចា ឲ្យកែតម្រូវអត្ថបទខ្លួនជាបន្ទាន់ ហើយក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។

