ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងព្រះរាជអាជ្ញារងកម្មសិក្សា ឲ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ៣២នាក់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងព្រះរាជអាជ្ញារងកម្មសិក្សា ឲ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ៣២នាក់។

