**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

រដ្ឋមន្រ្តីសង្គមកិច្ច៖ សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចេញ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដើម្បីយកទៅអនុវត្តពង្រឹងផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព

ភ្នំពេញ៖ ឯកឧត្ដម វង សូត ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយវុនីតសម្បទា និងក្នុងនាមជាក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រធានគណៈកម្មការរៀបចំសន្និសីទលើកទី៥ បានឲ្យដឹងថា ឯកឧត្ដមពិតជាមាន មោទនភាព ចំពោះការសម្រេចបាន «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដែលបានអនុម័តរួមគ្នា នេះជាឯកសារដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក យកទៅអនុវត្តដើម្បីសម្រេចឲ្យបាននូវការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ច របស់ជនមានពិការភាព ក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលត្បាលជំងឺកូវីដ១៩ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍសហគមន៍បែបបរិយាបន្ន ដូចខាងក្រោមនេះ៖

– ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជនពិការ និងវិស័យឯកជន
– ការគិតគូរនូវការដាក់បញ្ចូលគ្នានូវយុទ្ធសាស្រ្ត និងវិធានការគំាំពារសង្គម ដែលជាកត្តាចាំបាច់ក្នុងការជួយសម្រួលដល់ស្ថានភាពរបស់បងប្អូនជនមានពិការភាព
– បន្តលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពបន្តកសាងនូវការអនុវត្តល្អ និងនាវានុវត្តន៍សម្រាប់ជនមានពិការភាព
– លើកកម្ពស់វិស័យពិការភាពនៅក្នុងទម្រង់នៃប្រព័ន្ធឌីជីថលដើម្បីអាចដើរទន្ទឹមគ្នាជាមួយការប្រែប្រួលបច្ចេកកវិទ្យា សេដ្ឋកិច្ចសង្គម និងបម្រែបម្រួលអាកាសធាតុ
– ការវិនិយោគលើការអភិវឌ្ឍសហគមន៍បែបបរិយាបន្នសម្រាប់ជនមានពិការភាព និងមនុស្សចាស់

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តី វង សុត ក៏សូមអរគុណដល់បណ្តាប្រតិភូនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវ ញុំាងឲ្យសន្និសទីជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក លើកទី៥ ស្តីពី «ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នដ៏មានសារៈសំខាន់ បញ្ចប់ទៅប្រកបដោយជោគជ័យ ស្របតាមរបៀបវារៈដែលបានគ្រោងទុក។

ក្នុងនាមគណៈកម្មការរៀបចំសន្និសីទលើកទី៥ ឯកឧត្ដមរដ្ឋមន្រ្តី សូមកោតសរសើរចំពោះដៃគូអភិវឌ្ឍន៍មានដូចជា កម្មវិធីប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីសេវាប្រកបដោយសមធម៌ និងនិរន្តរភាព កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងសប្បុរជន ជាច្រើនទៀតដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា ដែលលោកបានចាត់ទុកថាជាក្ខីភាពមួយយ៉ាងសំខាន់ និងរឹងមាំ ក្នុងការគិតគូរដល់បងប្អូនមានពិការភាពគ្រប់ពេល និងគ្រប់កាលៈទេសៈ។

ក្នុងពិធីប្រកាសបិទនោះ ឯកឧត្ដមរដ្ឋមន្រ្តី វង សូត ក៏បានអរគុណ និងអបអរសាទរដល់ប្រទេសនេប៉ាល់ ដែលបានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះលើកទី៦ បន្ទាប់ពីកម្ពុជា ក្នុងការរៀបចំ សន្និសទីជនមានពិការភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅឆ្នាំក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង