**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីបុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។

លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅវិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែងតែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬរចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។ ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។

លោកបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើប្រាស់ម៉ាស៊ីន GPR និងបានសិក្សាពីរបៀបប្រើប្រាស់កម្មវិធីម៉ាស៊ីន GPR តភ្ជាប់ទៅនឹងកម្មវិធីក្នុងប្រព័ន្ធកុំព្យូទ័រ។ ម៉ាស៊ីន GPR សម្រាប់ស្កេនរកមើលវត្ថុនៅក្រោមដីនេះប្រៀបដូចទៅនឹងម៉ាស៊ីន X-RAY សម្រាប់ស្កេនលើដងខ្លួនមនុស្សដែរ។ ម៉ាស៊ីន GPR ត្រូវភ្ជាប់ខ្សែទៅនឹងកុំព្យូទ័រដើម្បីធ្វើការបង្ហាញនូវទិន្នន័យសម្រាប់ធ្វើការវិភាគ ប៉ុន្តែទោះបីយ៉ាងណាក៏ម៉ាស៊ីន GPR មិនបានបង្ហាញភាពត្រឹមត្រូវ និងច្បាស់លាស់ដូចទៅនឹងការធ្វើកំណាយដោយដៃផ្ទាល់នោះទេ។

ជាមួយគ្នានោះលោក Hyundok Oh សង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះនឹងទទួលបានចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងការប្រើប្រាស់ម៉ាស៊ីន GPR នេះ ហើយនឹងយកចំណេះដឹងនេះទៅប្រើប្រាស់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវនៅកន្លែងបុរាណដ្ឋានផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង