សម្ដេចតេជោ ហ៊ុន សែន មានមហិច្ចតាចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ មីនានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបំណងចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត ។
