**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ និងថ្លែងអំណរគុណ លោកជំទាវ ហ៊ុន ម៉ាណា, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងសប្បុរសជន ដែលចូលថវិកាសម្រាប់ថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរលោកជំទាវ ហ៊ុន ម៉ាណា និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង​ ព្រមទាំងសប្បុរសជន ដែលបានចូលរួមថវិកា សម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាបន្ដបន្ទាប់។

នៅក្នុងឱកាសដែលសម្ដេចតេជោ និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យចាក់បញ្ចាំងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ពិធីសម្ពោធដាក់ឲ្យចាក់បញ្ចាំង រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានចាប់ផ្ដើមដូចការគ្រោងទុក អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មាធិការ ការរៀបចំដឹកនាំដោយកូនស្រីជាទីស្រលាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែង ពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នេះ តាមពិតឡើយ សម្ដេចមិនដឹងថា រឿងនេះ ជារឿងអ្វីនោះទេ តែនៅពេលសៀវភៅ ដែលជនបរទេសសរសេរ អំពីបុរសខ្លាំងរបស់កម្ពុជា រឿងភាគនិទាន «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ក៏បានលេចចេញ។

សម្ដេចតេជោបន្ដថា សម្ដេចបានស្ដាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ ហើយសម្ដេចគិតថា រឿងនេះ ដូចជារឿងរបស់សម្ដេចណាស់ ហើយសម្ដេចក៏សាកសួរ ហើយពិតជាដូចរឿងសម្ដេចមែន ដូច្នេះតាំងពីពេលនោះមក ក៏ចាប់ផ្ដើម​ដើម្បីសម្របសម្រួលធ្វើយ៉ាងម្ដេចឲ្យរឿងនេះ​ ត្រូវតាមលំនាំដើមរបស់វា។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ ដែលប្រមូលសឹងតែគ្រប់ជំនាន់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្ដេចដឹងថាតួរសម្ដែង ពិតជាមានលំបាក ជាមួយនឹងអ្នកបច្ចេកទេស ក៏មានការលំបាក ដោយសារតែការថត នៅពេលខ្លះភ្លៀង ហើយតម្រូវឲ្យមានការសម្រាក ឬក៏ប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហាផ្គរ រន្ទះ ជាដើម ដើម្បីសុវត្ថិភាពនៃតួរសម្ដែង ក៏ដូចជាអ្នកបច្ចេកទេស។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានការពេញចិត្ដ ជាមួយនឹងការសម្ដែងទាំងអស់។ បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ទាំងនាយទាហាន ទាំងពលទាហាន ដែលបានចូលរួម នៅក្នុងការផលិតរឿងនេះ។

សម្ដេចតេជោ បានឲ្យដឹងថា បញ្ជាការដ្ឋានកងអង្គរក្ស បានផ្ដល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន សម្រាប់ទៅកាន់ទីកន្លែងមួយ ទៅកាន់កន្លែងមួយ ហើយដោះស្រាយបញ្ហា សម្ភារបច្ចេកទេស អាវុធ​ យុទ្ធភ័ណ្ឌ ការផលិតសម្លៀកបំពាក់ និងស្វែងរកនូវសម្ភារ ដែលប្រើជំនាន់នោះ ហើយកិច្ចការងារនេះ ក៏បានប្រព្រឹត្តិទៅបានយ៉ាងល្អលើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានជួយសម្រួល ឲ្យមានទីតាំងថត ព្រោះថា ពេលនេះ សម័យនេះ វាមិនដូចជាពេលមុនទេ គឺវាពិបាករកទីតាំងថត។

សម្ដេចតេជោ បានឲ្យដឹងថា ដោយសារតែស្ថានភាព នៃការអភិវឌ្ឍន៍​ប្រទេសកម្ពុជា មិនអាចរកឃើញនូវទីតាំង ដូចកាលពីសម័យមុននោះទេ ដែលត្រូវរកខេត្តជាច្រើន ធ្វើដំណើរទៅកាន់ទីនោះ ដើម្បីទទួលបានការថត លើភូមិសាស្ដ្រមួយចំនួន ក្រៅពីការថត នៅតាមទីកន្លែងជាស្ទូឌីយោ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមថវិកា សម្រាប់ទ្រទ្រង់ក្នុងដំណើរការ ថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង