**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបើកបវេសនកាលឆ្នាំទី១ ឆ្នាំ២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។

ក្នុងពិធីបើកបវេសនកាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពសំខាន់នៃទស្សនវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយបានធ្វើការផ្តាំផ្ញើដល់ប្អូនៗនិស្សិតចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូលចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួនឯងច្បាស់លាស់ ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យ ដោយមិនបាក់ទឹកចិត្ត។

ទន្ទឹមនឹងនោះត្រូវតាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀនដើម្បីចេះទាំងចំណេះដឹងក្នុងនិងក្រៅសាលា ចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត ហើយលើសពីនេះទៀត ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាសការងារក្នុងវិស័យរដ្ឋ ឯកជន និងអាចជាវិនិយោគិនក្នុងវិស័យកសិកម្ម។

នាឱកាសនៃការបើកបវេសនកាលថ្មី ក៏ដូចជាការបើកសម្ពោធមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មជ្ឈមណ្ឌលការងារនេះ ជ្រើសរើសសំរ៉ាំងនិស្សិតដែលមានសក្តានុពល មានសមត្ថភាពពិតប្រាកដ ទាំងចំណេះដឹងនិងចំណេះធ្វើ ក្នុងការចាប់យកឱកាសការងារជាមួយក្រុមហ៊ុនឯកជនធំៗ និងជាការកសាងកេរ្តិ៍ឈ្មោះ បង្កើតទំនុកចិត្តចំពោះសាលាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់សាលាឱ្យធ្វើការបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងជំរុញឱ្យមានកម្មវិធីផ្សារភ្ជាប់ក្រុមហ៊ុននិងសាកលវិទ្យាល័យ ដើម្បីតម្រង់ទិសនិស្សិតឱ្យត្រូវនឹងតម្រូវការរបស់ក្រុមហ៊ុននិងដំណើរការធនធានមនុស្សរបស់ក្រុមហ៊ុន។ ដើម្បីចូលរួមបន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតចំនួន ១៩នាក់។

សូមជម្រាបជូនថា នេះជាលើកទី២ ដែលឯកឧត្តមរដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាភូមិន្ទកសិកម្ម។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យមាននិស្សិតចំនួន ១.០៤៧នាក់ក្នុងនោះស្ត្រីមានចំនួន៤២១នាក់ស្មើនឹង៤០%។

RUA បានអភិវឌ្ឍកម្មវិធីសិក្សាកាន់តែប្រសើរ មានមុខវិជ្ជាច្រើនជាងមុន វិធីសាស្ដ្របង្រៀនថ្មីៗ គឺចាប់ផ្តើមពីមហាវិទ្យាល័យជលផល និងកសិឧស្សាហកម្ម ដោយផ្តោតលើការអនុវត្តផ្ទាល់ និងការចូលរួមពីនិស្សិតដូចជាការភ្ញាស់កូនត្រី ការធ្វើចំណី ការចិញ្ចឹមត្រីការរៀបចំបែរឬស្រះ និងការធ្វើទីផ្សារ ដើម្បីធានាគុណភាពបណ្តុះបណ្តាល និងសមត្ថភាពប្រកួតប្រជែងរបស់និស្សិតក្នុងទីផ្សារការងារក្រោយពេលបញ្ចប់ការសិក្សា។

ជាមួយគ្នានេះដែរ សាលាក៏បានដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារ ដែលនឹងផ្តល់ព័ត៌មាន ជួយតម្រង់ទិស និងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតដែលជិតបញ្ចប់ឬទើបបញ្ចប់ការសិក្សាជាមួយនឹងទីផ្សារការងារ ៕

អត្ថបទដែលជាប់ទាក់ទង