ឯកឧត្តមបណ្ឌិត ម៉ាត់ សេត ជួបសំណេះសំណាល និងផ្តល់សម្ភារៈសិក្សាជូនដល់សិស្សានុសិស្សសាលាម្លិចគល់ នៅស្រុកទឹកឈូ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាមខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈសិក្សា គម្ពីរគួរអាន ជូនគ្រូបង្រៀនខ្មែរឥស្លាម អាណាព្យាបាលសិស្សានុសិស្សសាលាម្លិចគល់ ស្ថិតនៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ម៉ាត់ សេត បានចុះ MOU ជាមួយប្រតិភូនៃប្រទេសផ្តល់ជំនួយដើម្បីបន្តគាំទ្រលើគម្រោងជាច្រើនផ្សេងទៀត ៕