**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន


ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាលឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់

ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយសកម្មជនយុវជន គណបក្សប្រជាជន កម្ពុជាក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីក ចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរ សប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿ ទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

ជាមួយគ្នានោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជន យុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព, គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែក ដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការ សង្គម, វប្បធម៌, សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានា របស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាច សម្រេចចិត្តបានត្រឹមត្រូវក្នុងការ ជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរក វឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល៕

អត្ថបទដែលជាប់ទាក់ទង