ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែងនាយទាហាន នៃកងពលតូចអន្តរាគមន៍លេខ១២៨ និងសម្ពោធសមិទ្ធផល នៅទីបញ្ជាការយោធភូមិភាគទី១ កងទ័ពជើងគោក

ស្ទឹងត្រែង៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃ៩ មីនា ២០២៣នេះ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន នៃកងពលតូចអន្តរាគមន៍លេខ១២៨ និងសម្ពោធសមិទ្ធផលនៅទីបញ្ជាការយោធភូមិភាគទី១ កងទ័ពជើងគោក។
