កម្ពុជាបង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ

ភ្នំពេញ៖ លោក កាណូ តាគេហ៉ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុនបានលើកឡើងថា កម្ពុជា បង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព។
នេះគឺជាការកោតសរសើររបស់ លោក កាណូ តាគេហ៉ីរ៉ូ (KANO Takehiro) ក្នុងឱកាសដែលលោក បានចូលជួបសម្តែងការគួរសម ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួង៕

