ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីសំណេះសំណាល ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមអធិបតីភាពសម្ដេច ស ខេង និងលោកជំទាវ

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីសំណេះសំណាល ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «នារីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ។
