**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈសំខាន់ៗចំនួន៧ ដល់ក្រសួងវប្បធម៌យកចិត្តទុកដាក់ ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាកាន់តែរីកចម្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវទស្សនៈសំខាន់ៗ ចំនួន៧ចំណុចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យវិស័យវប្បធម៌របស់កម្ពុជា កាន់តែមានភាពរីកចម្រើន។

សម្ដេចបានផ្ដល់នូវទស្សនៈបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

ទស្សនៈសំខាន់ៗ ដែលបានផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះរួមមាន៖

ទី១៖ ត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្ប-ធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ។

ទី២៖ ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ។

ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេកទេស ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការសម្របសម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង នៃស្នាដៃសិល្បៈកម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌។

ទី៣៖ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច។
ត្រង់ចំណុចនេះ សម្ដេចស្នើក្រសួងមហាផ្ទៃ ជាពិសេសនគរបាលការពារបេតិកភណ្ឌ ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋ-បាលរាជធានី-ខេត្ត អាជ្ញាធរដែនដីដែលនៅកៀកនឹងប្រជាជន ត្រូវសហការឱ្យបានកាន់តែសកម្ម ក្នុងការការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ។

ទី៤៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាពរៀបចំឲ្យមានលំហវប្បធម៌ នៅក្នុងផែនការ មេអភិវឌ្ឍទីក្រុង និងទីប្រជុំជននីមួយៗ តាមរយៈការបង្កើតឲ្យមានភូមិវប្បធម៌ សហគមន៍វប្បធម៌ សួនឧទ្យានវប្បធម៌ ឃុំ-សង្កាត់វប្បធម៌ និង/ឬស្រុក-ខណ្ឌវប្បធម៌ សម្រាប់ធ្វើជាទីកន្លែងកម្សាន្ត សិក្សារៀនសូត្រ ច្នៃប្រឌិតបង្កើតផលិតផលសិល្បៈថ្មីៗ និងការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗ ដូចជាពិព័រណ៍ មហោស្រព និងការប្រគំតន្ត្រីជាដើម។

ទី៥៖ ត្រូវបន្តពង្រឹង ពង្រីកប្រព័ន្ធ និងយន្តការការងារឲ្យមានភាពប្រទាក់ក្រឡាគ្នាជាយុទ្ធសាស្ត្រ បូករួមទាំងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យសិល្បៈវប្បធម៌ ការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ រួមទាំងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

ទី៦៖ រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗ នៅលើបណ្ដាញសង្គម។

ទី៧៖ សម្ដេចសូមអំពាវនាវឲ្យសិល្បករ សិល្បការិនីទាំងអស់ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេង វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឲ្យកាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌៕

អត្ថបទដែលជាប់ទាក់ទង