**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ប្រធានអង្គការ JICA អញ្ជើញថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ធ្វើទស្សនកិច្ចមណ្ឌលថែទាំមនុស្សចាស់នៅជប៉ុន ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក

ភ្នំពេញ៖ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោក ហ្វូមីអូ យ៉ាម៉ាដា ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខុមាលភាព មនុស្សចាស់នៅកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងសង្គមកិច្ច។

ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្តី វង សូត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកប្រធានអង្គការ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់អង្គការ JCIA ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រ វិស័យសុខុមាលភាព មនុស្សចាស់ និងវិស័យផ្សេងៗទៀត ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់ជាខ្លាំងចំពោះប្រជាជនក្រីក្ររងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩ ជាពិសេសផ្តោតសំខាន់លើមនុស្សវ័យចាស់ដែលបានអាយុចាប់ពី៦០ឆ្នាំឡើងទៅ តាមរយៈកម្មវិធីជំនួយសង្គមនានា ដើម្បីទ្រទង់ជីវភាពប្រចាំខែផងដែរ។

ឯកឧត្ដម ហ្វូមីអូ យ៉ាម៉ាដា មានប្រសាសន៍ថា ក្នុងអំឡុងពេលការរាតត្បាតជម្ងឺកូវីដ-១៩ មណ្ឌលថែទាំមនុស្សចាស់នៅជប៉ុនមិនមានដំណើរការទាំងស្រុងទេ អស់រយៈពេល៣ឆ្នាំមកហើយ។

ឯកឧត្ដម ហ្វូមីអូ យ៉ាម៉ាដា​ បានបន្ថែមថា ពេលនេះទើបអាចដាក់ឱ្យដំណើរការឡើងវិញ ស្របតាមផែនការដែលបានគ្រោងទុក។ ឯកឧត្ដមរំពឹងថា នាពេលឆាប់ៗខាងមុខ នឹងបញ្ជូនមន្រ្តីទៅសិក្សាបណ្តុះបណ្តាលផ្នែកថែទាំមនុស្សចាស់នៅមណ្ឌល ប្រទេសជប៉ុនផ្ទាល់តែម្តង និងត្រលប់មកធ្វើជាគ្រូបង្គោលនៅប្រទេសកម្ពុជាវិញលើជំនាញថែទាំមនុស្សវ័យចាស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដមប្រធានអង្គការ ក៏បានស្នើសុំរដ្ឋមន្រ្តី វង សូត និងសហការី អញ្ជើញធ្វើទស្សនកិច្ចមណ្ឌលថែទាំមនុស្សចាស់នៅប្រទេសជប៉ុន ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្ដម វង សូត ក៏យល់ព្រមនូវសំណើរបស់លោកប្រធានអង្គការ និងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូទៅធ្វើទស្សនៈកិច្ចដល់មណ្ឌលថែទាំមនុស្សចាស់ផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗសំដៅធានាដល់ការអភិវឌ្ឍវិស័យសុខុមាលមនុស្សចាស់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង