**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣ បានទទួលចូលជួបសម្តែងការគួរសមជាមួយ ឧត្តមសេនីយ៍ទោ ដាវីដ ណីអូ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី និងប្រតិភូ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម ដាវីដ ណីអូ និងប្រតិភូ ដោយបានវាយតម្លៃថា តាមរយៈដំណើរទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយល្អ និងកំពុងដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ជាអកុសលព្រះជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានជួបប្រទះការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព អាយុជីវិត និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងជំងឺនេះបានល្អ និងបានដំណើរការបើកសេដ្ឋកិច្ចប្រទេសឡើងវិញជាបណ្តើរៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ជាមោទនភាពរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការចូលរួមពីបណ្ដាមេដឹកនាំប្រទេសក្នុងតំបន់ និងក្រៅតំបន់ ពិសេសមេដឹកនាំប្រទេសមហាអំណាច។

ពាក់ព័ន្ធដល់ទំនាក់ទំនងកម្ពុជា សិង្ហបុរី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការវិវត្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល ការជួយកម្ពុជាសមាហរណកម្មចូលក្នុងតំបន់ ទាំងវិស័យធនធានមនុស្ស សេដ្ឋកិច្ច និងបច្ចេកវិទ្យា ជាដើម។

ដោយឡែកក្នុងវិស័យយោធា សឺង្ហបុរី បានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស កងទ័ពទឹក ភាសាបរទេស អភិបាលកិច្ច សេនាធិការ ព្រមទាំងការផ្ដល់សម្ភារៈ គ្រឿងបំពាក់មួយចំនួនទៀតផងដែរ។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានអរគុណផងដែរចំពោះកងទ័ពពិសេសសិង្ហបុរី ដែលបានជួយកងទ័ពពិសេសកម្ពុជា និងអរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ដែលនាំមកនូវផ្តល់ទំនុកចិត្ត ការរីកចម្រើន និងផលប្រយោជន៍កងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម បានថែ្លងអំណរគុណកងទ័ពសិង្ហបុរី ដែលកន្លងមកតែងបានជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជា និងបានសំណូមពរឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ បានគាំទ្រចំពោះការវាយតម្លៃរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំងពីរបន្ថែមទៀតនាពេលអនាគត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ ការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី និងការវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រឈមបញ្ហាសន្តិសុខ និងការឆ្លងរាលដានៃជំងឺ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មិនអាចខ្វះបានពីវត្តមានរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តមមេបញ្ជាការជើងគោក បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកងទ័ពជើងគោកប្រទេសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងនោះបានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ការជួយដល់កម្លាំងកងទ័ពពិសេស និងកងកម្លាំងផ្នែកផ្សេងៗទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាវីដ ណេអូ ក៏បានជម្រាបជូនពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការជាងគោក នៅក្នុងការពិភាក្សាអំពីប្រធានបទមួយចំនួន រួមមាន: ការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់ និងការរៀបចំផែនការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកប្រទេសទាំងពីរទៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង