**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រមុខរាជរដ្ឋាភិបាល៖ ខ្ញុំមិនពឹងផ្អែកប្រជាប្រិយភាពរបស់នរណា ដើម្បីធ្វើប្រជាប្រិយភាពរបស់ខ្លួនទេ គឺប្រឹងងើបឈរឡើងដោយខ្លួនឯង តាំងពីនៅក្មេងវត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាំងពីដើមមក សម្តេចមិនបានពឹងផ្អែកលើប្រជាប្រិយភាពរបស់នរណា ដើម្បីលើកតម្កើនប្រជាប្រិយភាពរបស់ខ្លួនឯងលើយ គឺសម្តេចបានប្រឹងងើ​បឈរដោយខ្លួនឯង ចា​ប់តាំងពីដំណើរជីវិតពីក្មេងវត្តមកម្ល៉េះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមបញ្ជាក់ ហ៊ុន សែន មិនដែលផ្អែកលើប្រជាប្រិយភាពនរណា ដើម្បីធ្វើប្រជាប្រិយភាពរបស់ខ្លួនទេ គឺអត់ទេ សុំទោស ! ជីវិតរបស់ ហ៊ុន សែន គឺប្រឹងងើបឈរឡើងដោយខ្លួនឯង តាំងពីនៅក្មេងវត្ត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងគណបក្សប្រជាជនកម្ពុជា គឺបានទទួលផលពីអ្វីដែល សម្តេចបានរួមចំណែក ប៉ុន្តែមិនមែនផ្តាច់មុខធ្វើតែឯងនោះទេ ប៉ុន្តែកិត្យានុភាពរបសសម្តេច ក៏មិនសាមញ្ញផងដែរ។

«(បើ) ហ៊ុន សែន មិនមានកិត្យានុភាពគ្រប់គ្រាន់ តើគណបក្សប្រជាជនកម្ពុជា អាចឈរជើងបាននៅក្នុងនយោបាយកម្ពុជាទេ, ថា “ហ៊ុន សែន ផ្តាច់ការ” អ្នកឯងចង់ថាយ៉ាងម៉េចក៏បាន ប៉ុន្តែខ្ញុំគ្រាន់តែចង្អុលបង្ហាញថា តើមាននរណាផ្តាច់ការជាងប៉ុលពតទៅទៀត? ហេតុអ្វី ក៏ប៉ុល ពត រស់បានតែ៣ឆ្នាំ៨ខែ២០ថ្ងៃ ក្នុងពេលដែល ហ៊ុន សែន អាចកាន់អំណាចជានាយករដ្ឋមន្ត្រី រហូត៣៨ឆ្នាំជាង»។

សម្តេចបានបញ្ជាក់បន្ថែមថា សម្តេចជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់ រយៈពេលជាង៤៤ឆ្នាំ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ តែងតែនិយាយថា «សម្តេច ហ៊ុន សែន ជាតួអង្គម្នាក់ដែលនៅគ្រប់ស្ថានការណ៍ គ្រប់ព្រឹត្តិការណ៍ និងគ្រប់ហេតុការណ៍»។

សម្តេចបានបន្តថា៖ “ហេតុការណ៍ណាដែល ហ៊ុន សែន មិនដឹង (ទាំង)កំណែទម្រង់ដីធ្លី កែទម្រង់ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ ហេតុការណ៍ទាក់ទងនឹងកងទ័ព ហេតុការណ៍អ្វីៗ ពីឆ្នាំ១៩៧៧ រហូតមកដលពេលនេះ រយៈពេល៤៥-៤៦ឆ្នាំ” ៕

អត្ថបទដែលជាប់ទាក់ទង