លោក ម៉ាត់ អាប់ឌុលណាសៀរ ជាខ្មែរឥស្លាម មានអាការចុកពោះខ្លាំង ពិបាកបត់ជើងតូច ទទួលបានការព្យាបាលក្រោមការឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

ភ្នំពេញ៖ លោក ម៉ាត់ អាប់ឌុលណាសៀរ អាយុ ៣២ឆ្នាំ ជាខ្មែរឥស្លាម មកពីខេត្តកំពង់ឆ្នាំង មានអាការចុកពោះខ្លាំង ពិបាកបត់ជើងតូច បណ្តាលមកពីរួមត្បៀតបង្ហួរនោម ( Urethral stenosis) ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលតាមវិធីសាស្ត្រអង់ដូស្កុបពី ដោយឧបករណ៍ឆ្លុះនិងពង្រីកពីម៉ាស៊ីនពន្លឺឡាស៊ែរទំនើប ( LASER Internal urethrotomy) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ នៅពេលនេះអាការៈបានធូរស្រាលចាកចេញទៅផ្ទះហើយ
ចំពោះរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុក ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕
