លោកជំទាវ ម៉ែន សំអន៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ បានប្រែក្លាយប្រទេសពីសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសពីសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។ ទន្ទឹមគ្នានោះផងដែរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋទាំងអស់គ្នាប្រារព្ធ ពិធីសាសនាដ៏ធំនាពេលនេះ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកគ្រប់រូប។
ថ្លែងក្នុងឱកាសដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាប្រាសាទទេវពលី និងសមិទ្ធផលផ្សេងៗ នៅក្នុងមជ្ឍមណ្ឌលវប្បធ៌មព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
