បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលអ្នកមីង យិន សារុំ មានដុំសាច់នៅក្នុងខួរក្បាល

ភ្នំពេញ៖ អ្នកមីង យិន សារុំ អាយុ ៦៨ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ អ្នកមីងមានដុំសាច់នៅក្នុងខួរក្បាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានវះកាត់យកដុំសាច់ដ៏ធំចេញពីបាតខួរក្បាលរបស់អ្នកមីងដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕
