ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រគល់ជូនលិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់អង្គភាព និងបុគ្គល មានស្នាដៃល្អក្នុងការអនុវត្តន៍ភារកិច្ចកន្លងមក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តន៍ភារកិច្ចកន្លងមក។
ដោយចូលរួមពីនាយទាហាន នាយទាហានរង ពីបណ្ដាលអង្គភាពចំណុះ ចូលរួមពិភាក្សាវែកញែកសកម្មភាពការងារប្រចាំថ្ងៃ រុករកចំណុចខ្លាំង និងចំណុចខ្សោយតាមជំនាញនីមួយៗនិងបណ្ដាលអង្គភាពចំណុះ។
ស្ថិតនៅក្នុងឱកាសនេះក្រោយពីរ ប្រគល់ជូននូវលិខិតសរសើរ ប័ណ្ណសរសើរជូនដល់អង្គភាពនិងបុគ្គលដែលមានស្នាដៃល្អ ក្នុងការបម្រើការងារ ឯកឧត្តមមេបញ្ជាការចូលរួមមានមតិសំណេះសំណាល ដល់នាយទាហាន នាយទាហានរង ឲ្យប្រកាន់ភ្ជាប់នៅគោលការណ៍ នៅបទវិន័យ របស់កងយោធ ពលខេមរភូមិន្ទ ព្រមទាំងអនាម័យសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលនីមួយៗតាមបណ្ដាលកងឯកភាព ចំណុះតំបន់ប្រតិបត្តិការសឹករងកែប។
