សម្ដេចតេជោ ហ៊ុន សែន៖ ការសិក្សាមិនមែនបញ្ចប់ត្រឹមថ្ងៃ ទទួលយកសញ្ញាបត្រនោះទេ គឺត្រូវបន្តរៀនមួយជីវិត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការសិក្សាមិនមែនបញ្ចប់ត្រឹមថ្ងៃ ទទួលយកសញ្ញាបត្រនោះទេ គឺត្រូវបន្តរៀនមួយជីវិត ។
សម្តេចតេជោ ហ៊ុន សែន បង្ហាញការរីករាយជាមួយនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកថា និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ជាង ៧ពាន់នាក់ នាថ្ងៃទី២៤ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវ គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានគុណភាព។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងត្រូវជម្រុញចលនារៀនមួយជីវិត ៕
