សម្តេចតេជោ ហ៊ុន សែន៖ ការផ្សប់ផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានថ្លែងថា ការផ្សប់ផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន លោកបានថ្លែងបែបនេះ ពេលអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន លោកក៏បានថ្លែងអះអាងពីការចោទសួរទៅកាន់ព៍ត៌មានបរទេសវិញ នៅពេលពួកគេលើកឡើងអំពីករណីដែលប្រទេសកម្ពុជាបិទវិទ្យុសំឡេងប្រជាធិបតេយ្យ {VOD}។ សម្តេចតេជោ លោកចោទសួរថា តើការផ្សាយព័ត៌មានមិនមានការពិត ជាសិទ្ធិបញ្ចេញមតិ ឬយ៉ាងណា។
សម្តេចតេជោ ហ៊ុន សែន លោកក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា [ក្រុមព័ត៌មានក្លែងបន្លំ ពិភពលោកទាំងមូលគេកំពុងប្រយុទ្ធប្រឆាំងជាមួយវាដាច់ខាត។ ដូច្នេះ មិនត្រូវទុកឲ្យវារស់ នៅលើទឹកដីប្រទេសកម្ពុជានោះទេ ព្រោះអាព៍ត៌មាននេះវាអាក្រក់ វាសាហាវ។ វាមិនមែនជាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិនោះទេ។ បរទេសមួយចំនួន បានជួបខ្ញុំ ខ្ញុំក៏បានចោទសួរថា តើអាព៍ត៌មានមិនពិតហ្នឹងវាជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ ដែលពិភពលោកកំពុងតែស្អប់ខ្ពើម និងលុបបំបាត់ចោល? ឆ្លើយជាមួយខ្ញុំ អត់រួចទេ]។
ជាមួយគ្នានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត បង្កើតឆាណល (Channel) របស់ថេឡេក្រាម (Telegram) ផ្ទាល់ខ្លួនផងដែរ។ សម្តេចតេជោ បានលើកឡើងថា បើសិនជាឃើញមានសកម្មភាពល្អ សម្តេចលោកនឹងបញ្ជូនព័ត៌មានោះ ចូលទៅក្នុងឆាណលរបស់ថេឡេក្រាម របស់សម្តេចតែម្តង។
