**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់គោលការណ៍ណែនាំ៩ចំណុច ដល់ក្រសួងមហាផ្ទៃ សម្រាប់ការងារឆ្នាំ២០២៣


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវគោលការណ៍ណែនាំចំនួន៩ចំណុចបន្ថែមទៀត ដល់ក្រសួងមហាផ្ទៃ សម្រាប់ជាទិសដៅការងារនៅក្នុងឆ្នាំ២០២៣​នេះ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះ សម្តេចតេជោក៏ផ្ដល់ជូននូវគោលការណ៍ណែនាំមួយចំនួនបន្ថែមលើទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ រួមមាន៖

១/ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំង បន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

២/ ឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសំខាន់ៗ រួមមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ចំពោះការរៀបចំការបោះឆ្នោត ក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប ស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពល្អប្រសើរ។ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិង អាស៊ានប៉ារ៉ាហ្គេម ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ត្រូវខិតខំរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឱ្យបានល្អប្រសើរក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ទាំងនេះ រួមទាំងសុវត្ថិភាពចំពោះកីឡាករ និងអ្នកចូលរួមទាំងក្នុង និង ក្រៅប្រទេស។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវជំរុញការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ សោភ័ណភាព និងអនាម័យឱ្យបានល្អប្រសើរ។

៣/ កងកម្លាំងនគរបាលជាតិត្រូវខិតខំបន្តអភិវឌ្ឍ សមត្ថភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។

៤ /ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គម។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការអប់រំ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ តាមទីក្រុង ទីប្រជុំជន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមបង្ការគ្រោះថ្នាក់ក្នុងសង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្មផលិតកម្ម និងត្រូវបង្កើនការបំផុស អប់រំប្រជាជនឱ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន ។

៥/ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងការគ្រប់គ្រងឆ្លើយតប ចំពោះគ្រោះមហន្តរាយជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតនានា នៅតាមមូលដ្ឋាននីមួយៗ។

៦/ ក្នុងរយៈពេល២-៣ ឆ្នាំចុងក្រោយនេះ ការផលិត និងការចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មានការកើនឡើងគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងពិភពលោក ខ្ញុំសូម ជំរុញលើកទឹកចិត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ធ្វើការសិក្សាឡើងវិញអំពីក្របខ័ណ្ឌច្បាប់ គោលការណ៍ និងវិធានការក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិត ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។៧/ ត្រូវបង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀងខុសច្បាប់ និងតាមច្រកសមុទ្រ ដើរទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង ជនបរទេស ព្រមទាំងពង្រឹងការគ្រប់គ្រង និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវរួមគ្នាសហការអនុវត្តការងារ អធិការកិច្ចហត្ថពលកម្មបរទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំផ្សព្វផ្សាយអប់រំ លើកទឹកចិត្តឱ្យមានការគាំទ្រ និងការចូលរួមពីពលករបរទេស ម្ចាស់រោងចក្រសហគ្រាស និងមូលដ្ឋានអាជីវកម្ម។

៨/ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបន្ត ខិតខំប្រឹងប្រែងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាឱ្យដំណើរការកែទម្រង់នេះសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងនោះត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយ ក្របខណ្ឌច្បាប់ យន្តការ វិធានការ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញកន្លងមក ដើម្បីកែលម្អ ឱ្យបានសមស្របជាមួយនឹងវឌ្ឍនភាពនៃការកែទម្រង់នេះ និងដើម្បីលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

៩/ ក្នុងកិច្ចការគាំពារ ដើម្បីរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរពី គ្រោះទឹកជំនន់។ ដូច្នេះ ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព សុចវិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមខាងលើ៕

អត្ថបទដែលជាប់ទាក់ទង