ទិវាជាតិទីក្រុងស្អាតលើកទី១១ និងប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ នឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ [ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ] អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៥ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។




