នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរ និងផ្ដល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីជួញដូរ និងផ្ដល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) ស្ថិតត្រង់ចំណុចផ្លូវបេតុង មុខផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យចំនួន ៣នាក់មានឈ្មោះ៖ ១-ឈ្មោះ រុន ប៉ាលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ ចាន់ថា ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ភុំ សាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់ (២កញ្ចប់ធំ និង៤កញ្ចប់ថង់តូច), ដាវកែច្នៃ ប្រវែង៦៨សង់ទីម៉ែត្រ២ដើម, សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
