លទ្ធផលជំនួបសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
ក្នុងទស្សនកិច្ចនោះ សម្តេចតេជោ និងថ្នាក់ដឹកនាំជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងខ្ពង់ខ្ពស់ពីសំណាក់លោល លោក ង្វៀន ភូទ្រុង [Nguyen Phu Trong] អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
ក្នុងជំនួបទ្វេភាគីនោះ សម្តេចតេជោ និងលោក ង្វៀន ភូទ្រុង បានជជែកការងារជាច្រើនទាំងកម្រិតទ្វេភាគី តំបន់ និងពិភពលោក។ ជាពិសេសផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។។





