**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ និងបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា ដើម្បីចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រ ក៏ដូចជាយន្តការកំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំងរបស់ក្រសួងមហាផ្ទៃ ពិសេសផែនការយុទ្ធសាស្ត្រនគរបាលជាតិលើកទី៣ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជំនាញគ្រប់គ្រង ដឹកនាំបញ្ហាកងកម្លាំង និងជំនាញពាក់ព័ន្ធផ្សេងៗទៀត បង្កើនសមត្ថភាពដល់កងកម្លាំងនគរបាលជាតិ រក្សាសុវត្ថិភាពសង្គមសំដៅកាត់បន្ថយរាល់បទល្មើសគ្រប់ប្រភេទ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន បានបន្ដថា ជាពិសេសជាក់ស្តែងនាពេលខាងមុខនេះ ប្រទេសកម្ពុជាត្រូវបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ហើយកងកម្លាំងនគរបាលជាតិបាន រួមចំណែកយ៉ាងធំធេងក្នុងកិច្ចការពារនូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន បានគូសបញ្ជាក់ទៀតថា ជាក់ស្ដែងថ្ងៃនេះ ដោយអនុវត្តន៍តាមផែនការសហប្រត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៦៩១២ប្រ.ក និងប្រកាសលេខ៦៩១៣ប្រ.ក ចុះថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២២ និងមានគោលការណ៍អនុញ្ញាតពីអគ្គស្នងការនគរបាលជាតិ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានធ្វើពិធីបើកវគ្គបំប៉នជំនាញកសាងបណ្តាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្តិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ ជូនមន្ត្រីនគរបាលជាតិសរុបចំនួន២៣០នាក់ សិក្សារយៈពេល០៣ខែ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ នាថ្ងៃនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ ដែលទទួលបានលទ្ធផលយ៉ាងល្អគាប់ប្រសើរ សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានកត់សម្គាល់នូវសភាពការណ៍មួយចំនួនជូនដល់សិក្ខាកាមទាំងអស់ផងដែរ ដោយបានបញ្ជាក់ថា មកទល់ម៉ោងនេះកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រក្សាបានសន្ដិភាព ស្ថេរភាព សុវត្ថិភាពសង្គម គ្មានអំពើភេរវកម្ម។ កងកម្លាំងសមត្ថកិច្ចកម្ពុជា ក៏សម្រេចបានកិច្ចការពារកិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្ដទៀតថា នៅក្នុងឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក កងកម្លាំងនគរបាលជាតិ មានភារកិច្ចដ៏សំខាន់ជាច្រើនទៀតដូចជា ការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សានេះ ត្រូវយកចំណេះដឹងដែលទទួលបាននេះទៅបម្រើអង្គភាព ផ្សព្វផ្សាយបន្ដដល់មន្ដ្រីរួមការងារក្នុងអង្គភាព និងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមលើជំនាញវិជ្ជាជីវៈ ពិសេសជំនាញបច្ចេកវិទ្យា ខណៈដែលបច្ចុប្បន្នសកលលោកមានការរីកចម្រើនយ៉ាងខ្លាំងខាងប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះបទល្មើសបច្ចេកវិទ្យាក៏មានការកើនឡើង ហេតុនេះមន្ដ្រីនគរបាលទាំងអស់ត្រូវស្វែងយល់បន្ថែមទៀតដើម្បីទាន់តាមសម័យកាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានរំលឹកទៀតថា សិក្ខាកាមទាំងអស់នៅវិលត្រឡប់ទៅអង្គភាពវិញ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងគោលនយោបាយសំខាន់ៗផ្សេងៗរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីពង្រឹងសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់ថា ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព មិនមែនចូលរួមតែនគរបាលនោះទេ ពោលត្រូវមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អះអាងថា ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំសិក្ខាកាមទាំងអស់ត្រូវគោរពបទបញ្ជា គោរវិន័យរបស់កងកម្លាំង ហើយត្រូវបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ម៉ឺងម៉ាត់ តែទន់ភ្លន់។ លើសពីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង, មានស្មារតីទទួលខុសត្រូវខ្ពស់ កុំមានជំងឺតួឯក ត្រូវតែមានការសហការធ្វើការជាក្រុម ដើម្បីឲ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយលោកបានណែនាំឲ្យខិតខំប្រឹងប្រែងបន្ដទៀត លើការបណ្ដុះបណ្ដាលធនធាននគរបាលប្រកបដោយសក្ដានុពល សំដៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បាននាំយកនូវអំណោយជាថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ២០លានរៀល ជូនសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង