ឯកឧត្ដម រ៉ូហ្វី អូស្មាន អញ្ជើញសំណេះសំណាល និងចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៃព្រះរាជាណាចក្រអ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ៖ ឯកឧត្ដម រ៉ូហ្វី អូស្មាន អនុប្រធានសមាគសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៃព្រះរាជាណាចក្រអ៉ាប៊ីសាអ៊ូឌីត សហការជាមួយ CMDF និង CMYA ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៣០គ្រួសារ ស្ថិតភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
