ប្រមុខការទូតខ្មែរ អនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីការបរទេសខ្មែរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យឯកឧត្ដម Cherdkita ATTHAKOR ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។
