ឯកឧត្តម សក់ សេដ្ឋា ចូលរួមកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៅទីស្ដីការក្រសួងមហាផ្ទៃ ។
