**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យអគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ


ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្វាគមន៍អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងសហការី ក្នុងដំណាក់ កាលប្រទេសកម្ពុជា មានសង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ និងត្រូវបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានបញ្ចប់ការឈឺចាប់ដោយសង្គ្រាមហើយប្រជាពលរដ្ឋបានបាត់បង់ជីវិតអស់ជាច្រើន។ នយោបាយកសាងសេដ្ឋកិច្ចជាគំរូសម្រាប់មន្ត្រីបន្តវេនរៀនសូត្រជាមូលដ្ឋានគ្រឹះក្នុងការចូល រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ។ យើងបានសិក្សាអំពីលំហូរជនបរទេសដែលចូលរមករកការងារខេត្តព្រះសីហនុដោយខុសច្បាប់ ហើយរដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យពលករមកធ្វើការស្រប ច្បាប់ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវញ្ញទៅលើកម្លាំងពលកម្ម ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការយើងគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួកគាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំង អស់គ្នា ក៏បានស្នើសុំជួយសម្របសម្រួលដើម្បីទៅធ្វើទស្សកិច្ចខេត្តនៅខេត្តបាក់លីវ ប្រទេសវៀតណាមដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ។ ព្រមទាំងបានស្នើសុំឱ្យអគ្គកុងស៊ុលជួយជម្រុញជើងហោះហើរត្រង់ពីហាណូយមកខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ក៏មានទំនាក់ ទំនងទេសចរតាមផ្លូវទឹករួមមកហើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសខេត្តព្រះសីហនុជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាចំនួន៣ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹក កីឡាទូកក្តោង និងកីឡាបាល់ទះលើឆ្នេរខ្សាច់។

ឯកឧត្តម ឡៃ សួនឈាន LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អរគុណឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យឯកឧត្តមដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត កាត់បន្ថយនៃលំហូរពលករដោយខុសច្បាប់ ទន្ទឹមនោះឯកឧត្តមអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏បានជំរាបជូនពីពលករបរទេសធ្វើការនៅប្រទេសវៀតណាមមានដូចជាជនជាតិចិន និងជនជាតិកូរ៉េ មានប្រមាណជាង ៣ទៅ ៤ម៉ឺននាក់កំពុងធ្វើការ។ ឯកឧត្តមអគ្គកុងស៊ុល បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ឱ្យពលករបរទេសទាំងអស់ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង។

ក្នុងឱកាសនោះឯកឧត្តម ក៏ចង់ឈ្វេង យល់ពីវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់ប្រជាជនវៀតណាម និងអ្នកវិនិយោគ យើងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរ សង្ឃឹមថា យើងនឹងរួមគ្នាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងល្អបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង