**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បទវិភាគ៖ប្រឈមនឹងគ្រោះមហន្តរាយ អ្នកនយោបាយអាមេរិកគួរតែទម្លាក់ចុះនូវ “អាវុធបែបអាមេរិក”នោះទៅ

“យើងត្រូវការជំនួយ យើងធុញទ្រាន់នឹងអ្វីទាំងអស់នេះ។ ប្រទេសប៉ែកខាងលិចកំពុងដាក់ទណ្ឌកម្មទៅលើប្រជាជនស៊ីរី ពួកគេចាំបាច់ត្រូវលុបចោលការដាក់ទណ្ឌកម្ម !” នៅថ្ងៃទី៧ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅទីក្រុងALEPPO ដែលជាតំបន់រងគ្រោះរញ្ជួយដីនៅភាគខាងជើងប្រទេសស៊ីរី លោកស្រី Aisha al-Hilu ដែលជាគ្រូបង្រៀនមួយរូបក្នុងតំបន់នេះបានថ្កោលទោសដោយខឹងសម្បារចំពោះការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ប្រទេសលោកខាងលិចទៅលើស៊ីរី ។
នៅថ្ងៃទី៦ ខែកុម្ភៈ នៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសតួកគីជាប់តំបន់ព្រំដែនប្រទេសស៊ីរី បានកើតមានគ្រោះរញ្ជួយដីកម្រិត ៧.៨រិច្ឆទ័រ ២លើក ។ តាមទិន្នន័យថ្មីបំផុតរបស់ក្រសួងសុខាភិបាលស៊ីរីបានឱ្យដឹងថា ត្រឹមតែនៅក្រុងALEPPO ទីប្រជុំជនខេត្តALEPPO ក៏មានអគារប្រហែល៥០ ខ្នងបានបាក់រលំ ចំនួនមនុស្សស្លាប់ឬរបួសបាននិងកំពុងកើនឡើងថែមមួយកម្រិតទៀត ។
និយាយចំពោះប្រជាជនស៊ីរីដែលបានរងទុក្ខសោកវេទនាពីសង្គ្រាមរ៉ាំរ៉ៃនិងវិបត្តិមនុស្សធម៌ គ្រោះរញ្ជួយដីយ៉ាងខ្លាំងលើកនេះធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។ ការងារជួយសង្គ្រោះបន្ទាប់ពីគ្រោះរញ្ជួយដីជាការងារបន្ទាន់ ធ្វើការងាររុករកនិងជួយសង្គ្រោះកាន់តែឆាប់ គឺមានឱកាសជួយស្រោចស្រង់អាយុជីវិតបានកាន់តែច្រើន ។ ប៉ុន្តែ ខណៈពេលនេះ ប្រទេសស៊ីរីកំពុងប្រឈមនឹងភាពលំបាកជាច្រើន ។
ក្រសួងការបរទេសស៊ីរីបានលើកឡើងថា ដោយមកពីបានរងការដាក់ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិចក្នុងរយៈពេលយូរ បានជាក្នុងស្រុកស៊ីរី ខ្វះគ្រឿងបរិក្ខារជួយសង្គ្រោះ ដូច្នេះ បុគ្គលិកជួយសង្គ្រោះត្រូវចំណាយពេលវេលាពីរដងមកបំពេញការងារ រហូតដល់ប្រជាជនមានតែជីកកកាយគំនរបាក់បែកដោយដៃទទេ ។ លោក Emma Beals អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវមជ្ឈិមបូព៌ា ជាធនាគារគំនិតដែលមានទីចាត់ការទូទៅនៅក្រុង វ៉ាស៊ីនតោន បានលើកឡើងថា ផ្លូវចូលទៅកាន់ស៊ីរីរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យខកខានពេលវេលាដឹកជញ្ជូនសម្ភារៈជួយសង្គ្រោះ ។
ប្រឈមនឹងសភាពការណ៍ដ៏បន្ទាន់បែបនេះ សហព័ន្ធអឌ្ឍចន្ទក្រហមស៊ីរី គណៈកម្មាធិការប្រឆាំងការរើសអើងពូជសាសន៍អាមេរិក-អារ៉ាប់ជាដើម បាននាំគ្នាអំពាវនាវឱ្យអាមេរិកនិងលោកខាងលិចលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើស៊ីរីក្នុងពេលឆាប់ៗ ដើម្បីចៀសវាងកុំឱ្យស្ថានការណ៍មនុស្សធម៌មានភាពកាន់តែអាប់អួរទៅថែមមួយកម្រិតទៀត ។ ប៉ុន្តែ ប្រជាជនគ្មានលំនៅដ្ឋាននៅរដូវរងា សម្រែកថ្ងួចថ្ងូរនៅក្រោមគំនរបាក់បែក និងក្តីអំពាវនាវរបស់សហគមន៍អន្តរជាតិ សុទ្ធតែមិនអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អាមេរិកនោះទេ។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងយ៉ាងច្បាស់ថា គ្រាន់តែផ្តល់ជំនួយឧបត្ថម្ភតាមរយៈ “ដៃគូមនុស្សធម៌ក្នុងតំបន់” តែប៉ុណ្ណោះ អាមេរិកបដិសោធធ្វើការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលស៊ីរីរបស់លោក អាសាត ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រទេសនិងតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង បាននាំគ្នាផ្ញើការសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសទាំងពីរ តួកគីនិងស៊ីរី ។ បើប្រៀបធៀបនឹងការសាមគី្គគ្នាជាធ្លុងមួយរបស់ពិភពលោកទាំងមូល ដើម្បីជួយសង្គ្រោះគ្រោះរញ្ជួយដី ទង្វើរបស់អាមេរិកគួរឱ្យអៀនខ្មាស់ និងធ្វើឱ្យអ្នកផងទាំងពួងខកចិត្ត ។
ប្រឈមនឹងគ្រោះមហន្តរាយ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ថា “សិទ្ធិមនុស្ស” និង “មនុស្សធម៌” សូមបង្ហាញពីទឹកចិត្តអាណិតអាសូរនិងផ្តល់ជំនួយតាមរយៈសកម្មភាពជាក់ស្តែងផង សូមប្រញាប់លុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើស៊ីរីឱ្យបានឆាប់ និងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ជំនួយមនុស្សធម៌ កុំឱ្យគ្រោះមហន្តរាយធម្មជាតិក្លាយទៅជាគ្រោះចង្រៃដែលបង្កឡើងដោយមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង