សម្ដេចតេជោ ហ៊ុន សែន ទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយ ពីលោកតានិងលោកយាយ ដែលរស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក ដែលរស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការទទួលវត្ថុអនុស្សវត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។
វត្ថុបុរាណ(ប៉ាន់តែ)នេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ៕
