ឯកឧត្តម ស្រី បេន ជួបសំណេះសំណាល និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ជូនដល់មណ្ឌលសុខភាពទាំង១០ ចំណុះឱ្យស្រុកប្រតិបត្តិទ្រាំង

ភ្នំពេញ៖ ឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់មណ្ឌលសុខភាពទាំង១០ ចំណុះឱ្យស្រុកប្រតិបត្តិទ្រាំង សរុបចំនួន៩០ប្រអប់ ស្មើនឹង២,២៥០ឧបករណ៍តេស្ត ដែលក្នុងមួយមណ្ឌលសុខភាពទទួលបាន ៩ប្រអប់ស្មើនឹង២២៥ឧបករណ៍តេស្ត។
