កម្មករជៀរជ័រកៅស៊ូម្នាក់ មានជំងឺរលាក និងស្ទះផ្លូវទឹកនោមធ្ងន់ធ្ងរ ទទួលការវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជជំទាវ

ភ្នំពេញ៖ អ្នកជំងឺឈ្មោះ តាំង សេត ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ រស់នៅភូមិស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានជំងឺ រលាក និងស្ទះផ្លូវទឹកនោម ធ្ងន់ធ្ងរ ដោយសារគ្រួសតំរងនោម។ គាត់ត្រូវបានទទួលការវះកាត់ដោយជោគជ័យ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
