រំលឹកអ្វីដែលធ្លាប់រៀនរួចទទួលបានចំណេះដឹងថ្មី៖ទោះប្រទេសខ្លាំងប៉ុនណាក៏គង់វិនាស ប្រសិនបើញៀននឹងសង្រ្គាម

ពាក្យ«ទោះប្រទេសខ្លាំងប៉ុនណាក៏គង់វិនាស ប្រសិនបើញៀននឹងសង្រ្គាម» ដែលត្រូវកត់ត្រានៅក្នុងសៀវភៅឈ្មោះ«Sima Fa Renben»ភាគទីមួយដែលជាសៀវភៅយោធាដ៏ល្បីរបស់ប្រទេសចិនដែលធ្វើការពន្យាល់អំពីគោលដៅរបស់ការធ្វើសង្រ្គាមគឺដើម្បី”បំបាត់អំពើហឹង្សាដើម្បីធ្វើឲ្យប្រជាជនមានសន្តិសុខ”ដែលត្រូវចងក្រងនៅឆ្នាំ៣៥៦មុនគ.ស.។សៀវភៅដែលមានប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំនេះបង្កប់នូវគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន គឺ”សន្តិភាពជាចម្បង ” លោក Xi Jinpingបានបញ្ជាក់ម្តងហើយម្តងទៀតនូវទស្សនៈនេះដែលសំបូរទៅដោយប្រាជ្ញាបូព៌ានៅក្នុងសុន្ទរកថារបស់គាត់។
លោក Xi Jinping បានចង្អុលបង្ហាញថា គំនិតនៃការអភិវឌ្ឍដោយសន្តិភាព គឺជាហ្សែនដើមនៃវប្បធម៌ចិនហើយក៏ជាខ្លឹមសារជាមូលដ្ឋាននៃទំនាក់ទំនងការទូតរបស់ប្រទេសចិន ដែលគោរពពាក្យសច្ចៈ ស្រុះស្រួលជាមួយអ្នកជិតខាង និងការចុះសម្រុងគ្នាគ្រប់ជាតិសាសន៍។ ការអភិវឌ្ឍដោយមានភាពរុងរឿងរបស់ប្រទេសចិនគឺជានិន្នាការដែលគ្មានប្រទេសណាអាចរារាំងបានទេ ប៉ុន្តែវាមិនមែនជាច្បាប់នៃប្រវត្តិសាស្ត្រដែលប្រទេសខ្លាំងមួយនឹងស្វែងរកអនុត្តរភាពនោះទេ។អ្វីដែលប្រទេសចិនត្រូវការបំផុតគឺបរិយាកាសក្នុងស្រុកដែលចុះសម្រុងគ្នានិងស្ថិរភាព និងបរិយាកាសអន្តរជាតិដែលមានសន្តិភាពនិងសុខសាន្តត្រាណ។ ភាពចលាចលឬសង្គ្រាមណាមួយមិនសមស្របនឹងផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនចិនទេ។
បើអង្កេតមើលលើប្រវត្តិសាស្ត្រ ប្រទេសណាក៏ដោយដែលព្យាយាមសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួនដោយកម្លាំងបាយនឹងបរាជ័យជាពុំខាន។ ការដើរលើមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពគឺល្អសម្រាប់ប្រទេសចិន ល្អសម្រាប់អាស៊ីនិងល្អសម្រាប់ពិភពលោក គ្មានកម្លាំងណាអាចអង្រួនជំនឿរបស់ចិនក្នុងការអភិវឌ្ឍដោយសន្តិភាព។ ប្រទេសចិនអនុវត្តគោលនយោបាយការពារជាតិជាលក្ខណៈការពារនិងយុទ្ធសាស្ត្រយោធាមានលក្ខណៈការពារយ៉ាងសកម្ម។ មិនថាប្រទេសចិនអភិវឌ្ឍដល់កម្រិតណា ក៏ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬក៏វាតទីតនោះទេ។ប្រទេសចិនប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងគោលនយោបាយការបរទេសឯករាជ្យនិងសន្តិភាព។នេះមិនមែនជាវិធានការបណ្តោះអាសន្ននោះទេ ប៉ុន្តែជាជម្រើសជាយុទ្ធសាស្ត្រនិងពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់ប្រទេសចិន៕
