**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងការបរទេស បំភ្លឺជុំវិញការផ្សាយព័ត៌មាន មិនពិតរបស់វិទ្យុ VOA ដែលចំណងជើងថា កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកបំភ្លឺចំពោះអត្ថបទសារព័ត៌មានរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ដែលបានចុះផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»”

ដោយអត្ថបទខាងលើផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សូមធ្វើការបកស្រាយបំភ្លឺលើអត្ថបទខាងលើ ចំនួនបីចំណុចសំខាន់ៗ៖

1. ការថ្លែងថា ទស្សនកិច្ចនៅប្រទេសចិន របស់ សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយធ្វើឡើង “ដោយសំឡឹងមើលកម្ចី….ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន…..” គឺជាព័ត៌មានខុសពីការពិត។ ការពិតគឺ គម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។ គម្រោង នេះគឺបើកផ្លូវជូនដល់ការវិនិយោគ ក្នុងរូបភាព BOT (Build, Operate and Transfer)។

2. របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ ដើម្បីបម្រើនយោបាយ។
+ពុំមានលក្ខណៈវិជ្ជាជីវៈ ព្រោះអ្នករាយការណ៍ VOA ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានរបស់ខ្លួន។ នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត ដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA ។
+បំភាន់សាធារណមតិ ក្រោមហេតុផលនយោបាយ ព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនា តែម្តង។
-កន្លងមក សម្តេចតេជោ និងរដ្ឋមន្ត្រីផ្សេងៗបានផ្តល់ការពន្យល់ជាច្រើនលើក ច្រើនសារ ចំពោះគម្រោងនេះ។
-រាជរដ្ឋាភិបាលពុំមានបំណងខ្ចីប្រាក់ពីបរទេសឱ្យច្រើនលើសលុបទេ។ រាជរដ្ឋាភិបាលមានភាពម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងបំណុលបរទេស និងផ្តល់អាទិភាពសម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់និងចាំបាច់ ដូចជាផ្លូវថ្នល់។
-អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយ ដោយចេតនា ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់នយោបាយកខ្វក់ (dirty politics) ចំពោះ ទំនាក់ទំនងកម្ពុជា-ចិន។

3. កម្ពុជាសូមស្វាគមន៍រាល់ការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT (Build, Operate and Transfer)៕

អត្ថបទដែលជាប់ទាក់ទង