លោកWuWeirenអគ្គវិស្វករនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទនៃប្រទេសចិន៖ឆ្នាំនេះ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយនូវដំណាក់កាលទី៤នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ
——————————————
ឆ្នាំនេះ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយនូវដំណាក់កាលទី៤នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ ក្នុងនោះបូករួមទាំងបេសកកម្មហោះហើរនៃយានអវកាសស្ទង់រុករកភពព្រះចន្ទឈ្មោះChangE-6 ChangE-7និងChangE-8។ លោកWuWeirenអគ្គវិស្វករនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទនៃប្រទេសចិនបានលើកឡើងថា យានអវកាសChangE-6 នឹងប្រមូលយកសំណាកកាន់តែច្រើនពីប៉ែកខាងក្រោយនៃភពព្រះចន្ទ ដើម្បីខំប្រឹងសម្រេចបាននូវគោលដៅនៃការប្រមូលសំណាកទម្ងន់២គីឡូក្រាម។ យានអវកាសChangE-7នឹងចុះចតនៅប៉ូលខាងត្បូងនៃភពព្រះចន្ទដែលមានភារកិច្ចសំខាន់គឺធ្វើការស្ទង់រុករកក្នុងដំណើរហោះហើរ ដើម្បីរកឱ្យឃើញប្រភពទឹក។ យានអវកាសChangE-8នឹងត្រូវបាញ់បង្ហោះនៅមុននិងក្រោយឆ្នាំ២០២៨ យានអវកាសChangE-7និងChangE-8នឹងបង្កើតជារចនាសម្ព័ន្ធមូលដ្ឋាននៃស្ថានីយសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ៕
