**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ឯកឧត្ដម ហុីង ប៊ុនហៀង៖ ដើម្បីរក្សាសុខសន្តិភាព លទ្ធិប្រជាធិប្បតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា សូមបងប្អូនទៅបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមកិត្តិបណ្ឌិត ហុីង ប៊ុនហៀង មានប្រសាសន៍ថាដើម្បីរក្សាសុខសន្តិភាពដំណើរការលទ្ធិប្រជាធិប្បតេយ្យបានរលូន និងការអភិវឌ្ឍនៅកម្ពុជាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ចើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៧ ឱ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្ដមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងក្នុងពិធីសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីបក្សឃុំព្រែញាតិ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្ដមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអណត្តិតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិបណ្ឌិត បានអំពាវនាវដល់មន្រ្តីបក្សជួយជម្រុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួម​បោះឆ្នោតជូន​គណៈបក្ស​ប្រជា​ជន​កម្ពុជាឱ្យបានគ្រប់ៗគ្នាដើម្បីបន្តការគាំទ្រ​សម្ដេចតេជោ ហ៊ុន​សែន ជា​នាយក​រដ្ឋមន្រ្តី​បន្តទៅមុខទៀត ដើម្បីការពារសន្តិភាពបន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើនដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោកជាពិសេសឆ្លើយតប និងគុណបំណាច់ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីការកាប់សំលាប់ក្នុងរបបប៉ុលពត និងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។ក្នុងឱកាសនោះដែរឯកឧត្ដម បាននែនាំដល់មន្រ្តីបក្សស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បន្តធ្វើអំពើល្អបំរើសេវាសាធារណៈសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អត្រឹមត្រូវត្រូវបន្តអនុវត្តន៍គោលនយោបាយដ៍ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជាឱ្យបានល្អនិងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ត្រូវធ្វើជាមន្រ្តីជើង២ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំដើម្បីឱ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលា។ ​ត្រូវរក្សាការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជាត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួនដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតប្រជាធិប្បតេយ្យនៅកម្ពុជាខាងមុខ ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិដែលមាននាសព្វថ្ងៃនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមកិត្តិបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនយាយជីតាជីក្រណាត់ស និងថវិកា២មុឺនរៀល, ក្រុមប្រឹក្សាឃុំចំនួន១៧៤ ក្នុងម្នាក់ៗទទួលបានថវិកា៥មុឺនរៀល, សាលាឃុំព្រែញាតិអង្ករ៣តោន និងថវិការ៥០មុឺងរៀល, ឃុំព្រះនិព្វានអង្គរ២តោន និងថវិកា៥០ម៉ឺនរៀល និងសាលាស្រុកគង់ពិសី ទទួលបានថវិកា២លានរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង