សម្ដេចតេជោ ហ៊ុន សែន៖ ជោគជ័យណាក៏ដោយ មិនអាចមើលរំលងកត្តាសន្តិភាព

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១,០៤៩នាក់ នាថ្ងៃទី២ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជោគជ័យណាក៏ដោយ មិនអាចមើលរំលងអំពីកត្តាសន្ដិភាព ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «កត្តាសន្ដិភាព ជារឿងមិនអាចមើលរំលង ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលង អំពីកត្តាសន្ដិភាពទេ ព្រោះការអប់រំក្ដី កីឡាក្ដី ឬក៏ផ្នែកសិល្បៈក្ដី ផ្នែកណាក៏ដោយ មិនរស់នៅជាមួយសង្គ្រាមទេ គឺវាអាចរស់នៅជាមួយសន្ដិភាពប៉ុណ្ណោះ» ៕
