មន្ត្រីយោធាម្នាក់ មានជំងឺស្ទះសរសៃឈាមបេះដូង និងត្បៀតទងសួត បានធូរស្រាល ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ្នកជំងឺឈ្មោះ ចៅ គឹមស៊ុន អាយុ ៥៩ ឆ្នាំ ភេទប្រុស រស់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរយោធា ចូលសម្រាកពេទ្យភ្លាមៗ ក្រោយមានអការៈឈឺទ្រូងខ្លាំង ដោយសារគាត់មានជំងឺ ខ្សោយបេះដូង ស្ទះសរសៃឈាមបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម និងត្បៀតទងសួត ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅផ្នែកជំងឺបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) សុខភាពអ្នកជំងឺបានធូរស្រាល និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយត្រូវបន្តតាមដានព្យាបាលជាមួយគ្រូពេទ្យជំនាញ នៃសមាគម (TYDA) បន្តទៀត។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
