**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ប្រវត្តិនៃការកកើតវត្តអារាម!

វត្តអារាម ជាមជ្ឈមណ្ឌលពុទ្ធសាសនា ជាទីសក្ការបូជា ដែល ពុទ្ធបរិស័ទមកជួបជុំ មូលមុំគ្នា ទទួលយក និង ចែករំលែក នូវសេចក្តីស្ងប់ក្នុងចិត្ត សេចក្តីរីករាយនិងសេចក្តីស្រឡាញ់រាប់អាន ចំពោះគ្នាទៅវិញទៅមក, ចែករំលែកនូវបញ្ញា និង ចំណេះចេះដឹងផ្សេងៗ ជាពិសេសចំណេះដែលទាក់ទង នឹងពុទ្ធសាសនា, ចែករំលែកនូវសប្បុរសទាន និងទទួលនូវមេត្តាធម៌ គឺអំពើល្អទាំងឡាយ ជូនដល់ជីវិតមនុស្សលោកទូទៅ តាមបុណ្យសទ្ធា តាមលទ្ធភាព និងសមត្ថភាពដែលពុទ្ធបរិស័ទអាចធ្វើទៅបាន។

១.ប្រវត្តិវត្តអារាម កាលសម័យដើម តាមរយៈការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ឯកសារទាំងឡាយដែលបុព្វបុរសយើងបានរក្សាទុកឲ្យគឺមានតែអក្សរចំណារលើសិលាចារឹកជាភាសំស្រ្តឹត និងភាសាខ្មែរបុរាណទុកតរៀងមក ដែលជាភស្តុតាងរបស់ប្រវត្តិសាស្រ្តផង និងជាប្រភពអក្សរសាស្រ្តដ៏សំខាន់ផង គឺប្រភពអក្សរសាស្រ្តនេះហើយ ដែលបានផ្តល់ព័ត៌មានឲ្យយើងដឹងពីប្រភពរបស់វត្តអារាមយ៉ាងច្បាស់។

១.១. សម័យកាលទី១ សម័យកាលនេះជាសម័យកាលនគរភ្នំពីក្នុងសតវត្សទី២ដល់សតវត្សទី៦។ កាលនោះស្តេចខ្មែរយើងនោះសុទ្ធតែគោរពសាសនាព្រាហ្មណ៍ភាគច្រើន និងពុទ្ធសាសនាមហាយានខ្លះៗ ព្រោះជនជាតិឥណ្ឌាត្រកូលកៅណ្ឌញ្ញ ដែលបានបោះជំរំបានយ៉ាងសមសួននៅលើដែនដីគោកធ្លកនេះ សុទ្ធតែជាអ្នកគោរពនិងនិយមសាសនាទាំងពីរខាងលើនេះ ទាំងអស់គ្នា។

តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញាជនជាតិបារាំងមួយចំនួនដូចជាលោកហ្សក សឺដែស្តជាដើមបានឃើងសិលាចារឹក វ៉ូកាញ់ ខេត្តញាំត្រាង ដែលពីដើមជាអាណាចក្រខ្មែរគឺជាសិលាចារឹកដែលមានវ័យចំណាស់ជាងគេនៅលើដែនដីអាស៊ីអាគ្នេយ៍។ សិលាចារឹកនេះជាស្នាប្រហស្ថរបស់ព្រះរាជាខ្មែរមួយព្រះអង្គ កាលនៅក្នុងសតវត្សទី៣ នៃគ.ស មានព្រះនាមថាព្រះបាទឝ្រីមារញ។ សិលាចារឹកនេះបានបញ្ជាក់ថាក្នុងរាជស្តេចឝ្រីមារញនេះ ប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាមហាយាន ហើយព្រះរាជាបានយកចិត្តទុកដាក់ចំពោះប្រយោជន៍សត្វលោកប្រជារាស្រ្តជាខ្លាំងបានធ្វើបុណ្យឱ្យទានដល់ជនទុរគតដោយចិត្តជ្រះថ្លា ហើយបានរៀបចំជាបទបញ្ញាតិទុកឱ្យព្រះមហាក្សត្រក្រោយៗប្រតិបត្តិតាមដោយធម៌។

ចំណែកសិលាចារឹកមួយផ្ទាំងទៀត គឺសិលាចារឹកអ្នកតាដំបងដែក(ខេត្តតាកែវ) សិលាចារឹកនេះហើយបានថ្លែងអំពីមហេសីស្តេចកៅណ្ឌិន្យជ័យវម្ម៏ ឈ្មោះនាងប្រភាវតី ទ្រង់ជ្រះថ្លាចំពោះសាសនាព្រាហ្មណ៍ហើយបានកសាងទេវដ្ឋាន(ព្រះវិហារ)ដំកល់បដិមាព្រះវិស្ណុ ធ្វើអំពីមាសសុទ្ធ និងសាងសង់លំនៅដ្ឋាន វត្ត និងជីកស្រះសម្រាប់ពួកព្រាហ្មណ៍។

សិលាចារឹកទាំងនេះបានឆ្លុះបញ្ចាំងឱ្យយើងបានឃើញ ដឹងថាប្រាសាទបានវត្តន៍ក្លាយទៅជាព្រះវិហារ ឬវត្តវិញ កើតពីសម័យនោះម្ល៉េះ ប៉ុន្តែវត្ត និងវិហារខាងលើសាងសង់ឡើងសម្រាប់ឧទ្ទិសដល់សាសនាព្រាហ្មណ៍។

១.២. សម័យកាលទី២ សម័យកាលនេះជាសម័យកាលមុនអង្គរ(៥៥០ ដល់ ៨០២) បានបង្ហាញឱ្យឃើញផងដែរ នូវសិលាចារឹកជាច្រើនដូចជា សិលាចារឹកនៅសម្បូរព្រៃគុក(កំពង់ធំ) សិលាចារឹកនេះបានបញ្ជាក់ថាខ្មែរយើងកាន់សាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធក៏មានឥទ្ធិពលខ្លាំងក្លាណាស់ដែរ។ លើសពីនេះសិលាចារឹកបានបញ្ជាក់ពីរូបសម្ជស្សសោភ័ណ្ឌខាងរូបរាងកាយរិទ្ធអំណាច និងជំនឿរបស់ព្រះបាទឥសានវម្ម និងព្រះបាទមហិន្រ្ទវម្ម៏។ ស្តេចទាំងពីព្រះអង្គបានកសាងរាជទេវដ្ឋានសម្រាប់ដាក់រូបសំណាក់ទុកជាទីសក្ការៈបូជា។

សិលាចារឹកដែលមានសារៈសំខាន់ គឺសិលាចារឹកនៅវត្តព្រៃវែងស្រុកកំពង់ត្របែកខេត្តព្រៃវែង ចារក្នុងរាជស្តេចជ័យវម៌្មទី១ ឆ្នាំ៦៦៤នៃគ.ស។ សិលាចារឹកនេះបានបង្ហាញថា សម័យនោះប្រទេសខ្មែរកាន់សាសនាព្រះពុទ្ធដែលមានភិក្ខុសង្ឃកាន់ក្រឹត្យវិន័យបានយ៉ាងត្រឹមត្រូវ ហើយមានព្រះរាជបុត្ររបស់ព្រះមហាក្សត្រមកបួសផងដែរ ចំណែកឯការទំនុកបំរុងនៅក្នុងវត្តគឺព្រះមហាក្សត្រជាអ្នកទំនុកបំរុង។

សិលាចារឹកទាំងអស់នេះបានបង្ហាញឱ្យយើងដឹងថាការកសាងវត្តអារាមមានទីតាំងចាប់តាំងពីមានព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាហូចូលមកស្រុកខ្មែរ៕

ប្រភពអត្ថបទ៖ សោ ប៊ុនថា

អត្ថបទដែលជាប់ទាក់ទង