លោកជំទាវ គឹម សុវណ្ណា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៣ របស់អនុសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព

ភ្នំពេញ៖ លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៣ របស់អនុសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង។
ដោយមានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធាន អនុសាខាសមាគមនារីខណ្ឌ សមាជិកាអនុសាខាសមាគមនារីខណ្ឌ លោកស្រីក្រុមការងារបណ្តាញសមាគមនារីសង្កាត់ និងប្រធានការិយាល័យទាំង១១ នៅសាលប្រជុំអនុសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕
