**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

អាជ្ញាធរ និងអ្នកពាក់ព័ន្ធរៀបចំយុទ្ធនាការ «មួយជំហានគ្មានផ្លាស្ទិក» ក្នុងខេត្តបាត់ដំបង ដើម្បីពញាក់ស្មារតីឱ្យស្រឡាញ់បរិស្ថាន

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ផ្តួចផ្តើមដោយក្រុមហ៊ុនទេសចរណ៍អលឌ្រីម ខេមបូឌា All Dreams Cambodia & Tos Yerng រួមសហការជាមួយក្រុមហ៊ុន Chip Mong Ecocycle និង Ecobricks នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំបើកយុទ្ធធានាការ «មួយជំហានគ្មានផ្លាស្ទិក ONE STEPNOPLASTIC»។

យុទ្ធនាការមួយនេះ បានធ្វើឡើងក្រោមវត្តមានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍នានា, អង្គការដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា, យុវជន ស.ស.យ.ក ខេត្ត, មន្ទីរនានាជុំវិញខេត្ត, សហគមន៍ទេសចរណ៍នានា, មន្ទីរបរិស្ថានខេត្ត, មន្រ្តីសាលាក្រុងបាត់ដំបង និងសិស្សានុសិស្សចូលរួមប្រមាណជាង ១,០០០នាក់។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានប្រកាសបែងចែកកម្លាំងជាក្រុមតូចៗ នៅតាមគោលដៅរៀងៗខ្លួននាំគ្នាដើរប្រមូលថង់ប្លាស្ទិក នៅគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង និងបានញែកជាពីរ ដោយបានច្រកថង់ពណ៌ខ្មៅ និងថង់ពណ៌ស ក្នុងគោលបំណងយកទៅកែច្នៃសំរាមផ្លាស្ទិកដែលប្រមូលបាននេះ។

យុទ្ធនាការនេះ វាបានបញ្ជ្រៀតការយល់ដឹងបន្ថែមទៀត និងលើកកម្ពស់អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ តាមរយៈ music video by Tos Yerng ដើម្បីសង្កត់ធ្ងន់លើជំហានតូចមួយដែលមានគោលបំណងចូលរួមដូចខាងក្រោម៖

​*ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
*ប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីកនៅកម្ពុជា
*កែលម្អភាពទាក់ទាញនៃគោលដៅទេសចរណ៍
*រួមចំណែកដល់សុខុមាលភាពរបស់អ្នកស្រុក
*ជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសយុទ្ធនាការ ONE STEP NO PLASTIC នេះ មានឆន្ទៈក្នុងការប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ នៃឧស្សាហកម្មទេសចរណ៍ ឣង្គការក្នុងស្រុក ឣង្គការក្រៅរដ្ឋាភិបាល សមាគមន៍នានាប្រចាំតំបន់ឱ្យចេះរួបរួមគ្នា គាំទ្រលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ពីបរិស្ថានមានស្មារតីភ្ញាក់រលឹកចេះបែងចែកសំរាម និងចូលរួមសកម្មភាពសង្គម ក៏ដូចជាស្រឡាញ់ និងចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់កម្ពុជា ក្នុងគោលដៅទេសចរណ៍ប្រកបដោយនិរន្តភាព និងភាពទាក់ទាញ

យុទ្ធនាការនេះ បានធ្វើបានកន្លងមកនៅ ខេត្តកែប,សៀមរាប, ក្រចេះ, ភ្នំពេញ រួចមកហើយ។

ក្រុមការងារសង្ឃឹមថាតាមរយៈយុទ្ធនាការ «មួយជំហានគ្មានផ្លាស្ទិក» ONE STEP​ NOPLASTIC» នេះនឹងបានចូលរួមផ្សព្វផ្សាយណែនាំផ្តល់នូវចំណេះដល់សហគមន៍ដទៃទៀតឱ្យចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់កម្ពុជា ដើម្បីទាក់ទាញទេសចរដែលអាចជួយផ្តល់ ការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រមួយផ្នែករបស់ប្រជាសហគមន៍។ល។

ជាលទ្ធផលក្រុមការងារបានរើសសំរាមប្លាសស្ទិកបានប្រមាណជា ៣៥០គីឡូក្រាម ទុកជូនក្រុមហ៊ុនទទួលកែច្នៃសំរាមប្លាស្ទីក និងសំរាមកាកសំណល់ទូទៅប្រមាណ ៨២០គីឡូក្រាម ដើម្បីយកទៅទុកដាក់ឱ្យបានត្រឹមត្រូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង