កម្មការិនីរោងចក្រម្នាក់ មានដុំពកក ២ឆ្នាំមកហើយ ទទួលការវះកាត់ជោគជ័យ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ្នកជំងឺ ឈ្មោះ ឃុត ស្តើង អាយុ ៣៩ឆ្នាំ មកពីក្រុងស្វាយរៀង ខេត្តស្វាយរៀង មាន មុខរបរកម្មការិនីរោងចក្រក្នុងរាជធានីភ្នំពេញ មានដុំពកក ២ឆ្នាំមកហើយ និងបានទទួលការវះកាត់ដោយជោគជ័យ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
