ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកមនុស្សស្លាប់នៅលើស្ពានជ្រោយចង្វារ នៅតែមានសេរីភាព

ភ្នំពេញ៖ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកមនុស្សស្លាប់នៅលើស្ពានជ្រោយចង្វារ នៅតែមានសេរីភាពដើរហើរសេរី ក្រោយមានការធានាឱ្យនៅក្រៅឃុំពីមន្រ្តីនគរបាលម្នាក់ ឈ្មោះ ធូ វីរៈ ជាមន្ត្រីនគរបាលអាវុធជាតិផ្ទុះ នៃក្រសួងមហាផ្ទៃ ។
មហាជនមានការងឿងឆ្ងល់ថាតើ លោក ធូ វីរៈ ត្រូវជាអ្វីនឹងជនបង្ក ទើបហ៊ានចេញមុខធានាជនបង្កឱ្យនៅក្រៅឃុំ ? ហើយឥឡូវរកជនបង្កមិនឃើញហើយ ហេតុអ្វីមិនរក លោកធូ វីរៈមកបំភ្លឺផង?

