លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំប្រជុំផ្សព្វផ្សាយកាងារ សាងសង់សំណង់សិល្បការ ប្រព័ន្ធធារាសាស្ត្រខ្ពបរាំង នៅភូមិម្រាលត្នោតខាងជើង និងកំណត់ព្រំសម្រាប់ការងារស្ដារប្រឡាយមេ ប្រព័ន្ធធារាសាស្ត្រត្រពាំងឬស្សី នៅភូមិស្លែង

ភ្នំពេញ៖ យោងសំណើរបស់បងប្អូនប្រជាពលរដ្ឋ និងចំណារឯកឧត្ដមអភិបាលខេត្ត នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំមន្ត្រីបច្ចេកទេសនៃមន្ទីរ សហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល អាជ្ញារធរមូលដ្ឋាន ដឹកនាំដោយ លោក សួង រុន អភិបាលរងស្រុកបសេដ្ឋ លោកមេឃុំ ប្រជាពលរដ្ឋ ប្រជុំផ្សព្វផ្សាយកាងារសាងសង់សំណង់សិល្បការ ប្រព័ន្ធធារាសាស្ត្រខ្ពបរាំង ស្ថិតនៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល និងកំណត់ព្រំសម្រាប់ការងារស្ដារប្រឡាយមេ ប្រព័ន្ធធារាសាស្ត្រត្រពាំងឬស្សី ស្ថិតនៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
