ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សា និងជំនួយការសម្តេចតេជោ ចំនួន៣រូប

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សា និងជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន៣រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានឲ្យដឹងថា ទីប្រឹក្សា និងជំនួយការទាំង៣រូប ដែលទទួលបានការតែងតាំងរួមមាន៖
ទី១៖ លោក នាម អៀង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ
ទី២៖ លោក ចាន់ រ៉ា ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ
និងទី៣៖ លោក គូ សាមម៉ឺឌី ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ៕

