គ្រួសារយោធិនពលី របស់កងពលធំអន្តរាគមន៍លេខ៣ បានទទួលប្រាក់ឧបត្ថម្ភ គោលនយោបាយ ១លើកដំបូង របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សោម ឡាយ អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយ យោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ក្រសួងការពារជាតិ នាថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញ ចុះបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើកដំបូង របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារយោធិនពលី ចំនួន៤៤នាក់ នៅទីបញ្ជាការ ទីបញ្ជាការកងពលធំអន្តរារគមន៍លេខ៣ ។
ក្នុងឱកាសនោះដែរ ត្រូវបានទទួលស្វាគមន៍ពីឧត្តមសេនីយ៍ត្រី ហ៊ីម ហាប់ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣។
ឯកឧត្ដម ប្រធានអនុគណៈកម្មការ បានផ្សព្វផ្សាយ អំពីនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគោលនយោបាយ១លើកដំបូងរបស់រាជរដ្ឋាភិបាល ដល់គ្រួសារយោធិនពលី ឲ្យបានពន្យល់ច្បាស់អំពីច្បាប់ ពីរបបគោលនយោបាយ ចំពោះយោធិនចូលសោធននិវត្តន៍ យោធិនពលី មរណៈ និងយោធិនពិការ។
ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនគ្រួសារយោធិនពលី ទាំងអស់ដែលត្រូវកូនជាចៅ ជាប្តីប្រពន្ធ និងដឹងគុណយ៉ាងក្រៃលែង ដែលកន្លងមកប្អូនយោធិនពលី បានលះបង់ គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ជាពិសេសបងប្អូនយោធិនពលីទាំងអស់ជាប្រតិបត្តិករចូលរួមយ៉ាងសកម្មក្នុងការបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកបន្តថា ទោះបីជាបងប្អូនយោធិនពលី បានលាចាកលោកទៅហើយក្តី ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់ក្រុមគ្រួសារបងប្អូនយោធិនពលីជានិច្ច។
ក្នុងពិធីនេះដែរ ឯកឧត្តម បានសង្ឃឹមថា បងប្អូនគ្រួសារយោធិនពលីទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដើម្បីបន្តវេន និងរួមគ្នាជាមួយរាជរដ្ឋាភិបាល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដើម្បីកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជានៃយើងរីកចម្រើនរុងរឿងលើគ្របវិស័យ ៕
