ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំរៀបចំគ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភាពេលចប់អាណត្តិ

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភានៅចុងនីតិកាលទី៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំគ្រឿងឥស្សរិយយស ដើម្បីពិនិត្យ និងពិភាក្សាការងាររៀបចំគ្រឿងឥស្សរិយយស សម្រាប់បំពាក់ជូនសមាជិកព្រឹទ្ធសភានៅចុងនីតិកាលទី៤ ៕
